ប្លុកស៊ីឡាំង ( cylinder block ) ប្លុកស៊ីឡាំងជាតួខ្លួនរបស់ម៉ាស៊ីនដែលទ្រទ្រង់នូវផ្នែកសំខាន់ៗទាំងឡាយដូចជាសឺមីពីស្តុងប៊ីយ៉ែល និងវីឡឺប្រឺកាំងជាដើមនិងមានទីកន្លែងរាបស្មើសំរាប់ចាប់គ្រឿងប្រដាប់ផ្សេងៗទៀត។នៅផ្នែកខាងលើរបស់វាគេភ្ជាប់ទៅនិងក្បាលគុយឡាស់និងផ្នែកខាងក្រោមរបស់វាគេភ្ជាប់ទៅនិង ការទែ (oil pan) ហើយនៅផ្នែកខាងក្នុងរបស់វាគេក៏ធ្វើរន្ធទឹកសំរាប់ធ្វើឪ្យត្រជាក់ និងរន្ធប្រេងរំអិល។ ជាទូទៅគេផលិតប្លុកស៊ីឡាំងដោយដែកហ្វុងពិសេស ។
ប្រព័នមេកានិកម៉ាស៊ីន ប្រព័ន្ធមេកានិកម៉ាស៊ីនមានតួនាទីអនុវត្តនូវដំណើរការម៉ាស៊ីនគឺបំលែងចលនាឡើងចុះរបស់ពីស្តុងជាចលនារង្វិលរបស់វីឡឺប្រកាំងតាមរយះដងប៊ីយែល។ ប្រព័ន្ធមេកានិកម៉ាស៊ីនចែកចេញជាពីផ្នែកគឺផ្នែកលំនឹង និង ផ្នែកចលនា 1. p ផ្នែកលំនិងមានក្បាលគុយឡាស់,ប្លុកស៊ីឡាំងនិងការទែ ផ្នែកចលនាមានយន្តការស៊ូបាប់,ពីស្តុង,ក្រវ៉ាត់,ប៊ីយ៉ែល,វីឡឺប្រឺកាំង,និងកង់យោង